សូមស្វាគមន៍មិត្រទាំងអស់

ជីវិតមានគុណតម្លៃជាជាងទៅខ្វល់ជាមួយរឿងគ្មានខ្លឹមសារ

រៀបចំដោយ: ដោយ​នូ​ចំណាន

"គ្មាននរណាអាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនអន់ថយថោកទាបបានទេ​បើយើងមិនគិតយល់ព្រមទទួល"។

សូមស្វាគមន៍មិត្រទាំងអស់

មិនខូចចិត្តនឹងអតីតថាវាជារឿងខុសឆ្គងតែឲ្យគិតថាជាការសិក្សា

រៀបចំដោយ: ដោយ​នូ​ចំណាន

"ការសិក្សាដែលល្អបំផុតក្នុងជីវិត​គឺការសិក្សាពីរឿងខុសឆ្គងដែលកន្លងមក"។

     ហេតុការណ៍ផ្សេងៗដែលកើតឡើងកន្លងមកក្នុងអតីត​ដែលធ្វើឲ្យយើងមិនមានសេចក្តីសុខនោះ​ភាគច្រើនសុទ្ធតែកើតមក

ពីការគិត​ការជឿ​ការប្រកាន់ខ្ជាប់រៀងរហូតមក។​

     ខ្ញុំឃើញមិត្តភក្តិជាច្រើននាក់ដែលធ្លាប់ធ្វើខុសឆ្គងកន្លងមក​មិនព្រមលះបង់ចោលកំហុសដែលដក់ជាប់នៅក្នុងចិត្ត​នៅ

តែគិតធ្វើទុក្ខបុកមេ្នញបំផ្លាញខ្លួនឯង​ហើយនឹងប្រកាន់ខ្ជាប់ជាមួយបញ្ហាក្តីទុក្ខដើមៗរបស់ខ្លួននោះរហូត។​មិត្តភក្តិខ្ញុំខូចចិត្ត

ជាខ្លាំងដែលបាត់បង់មិត្តស្រី​ព្រោះខ្លួនឯងធ្វើខុស​ទៅរីករាយសប្បាយជាមួយស្រីថ្មីត្រឹមមួយខណ:​កាលត្រូវចាប់បានថា

ចិត្តមិនស្មោះទៅដើរមានសហាយជាមួយស្រីផ្សេង​លុះចង់ត្រឡប់មកស្រឡាញ់ស្រីដើមវិញក៏យឺតពេលទៅហើយ​បច្ចុប្បន្ន

នេះក៏នៅកើតទុក្ខខូចចិត្តព្រោះតែចិត្តមិនត្រង់ត្រឹមតែមួយដង​ធ្វើឲ្យខូចចិត្តសោកសៅរហូតមកដល់សព្វថ្ងៃនេះ។

     សួរថាមិត្តរបស់ខ្ញុំធ្វើខុសឬក៏អត់​ចម្លើយក៏គឺ​ខុសពិតប្រាកដណាស់ដែលជ្រុលទៅធ្វើមិនស្មោះត្រង់ជាមួយខាងស្រីមុន

សួរថា​ហើយហេតុអ្វីក៏មិនព្រមបំភ្លេចរឿងអតីតចោលឲ្យអស់ទៅ​សោកសៅខូចចិត្តធ្វើអ្វី​ចម្លើយក៏គឺ"ហ្នឹងបានថា..!"more

មិនវិតក្កកង្វល់ហួសហេតុ

រៀបចំដោយ: ដោយ​នូ​ចំណាន

"រឿងអាក្រក់ៗក្នុងជីវិត​ទីបំផុតវាក៏នឹងកន្លងហួសទៅ"។

     រឿងដែលធ្វើឲ្យយើងកើតទុក្ខស្មុគស្មាញក្នុងចិត្ត​ភាគច្រើនតែងកើតចេញពីក្តីវិតក្កកង្វល់។​ដើមហេតុដែលធ្វើមិនឲ្យមាន

ក្តីសុខហើយរស់នៅយ៉ាងកើតទុក្ខស្មុគស្មាញចិត្តនេះ​គឺការវិតក្កកង្វល់ជាមួយនឹងរឿងដែលមិនទាន់កើតឡើងគ្រប់ពេលវេលា។

     ខ្ញុំចង់ឲ្យអត្ថន័យរបស់ពាក្យថា"វិតក្ក"គឺការគិតនឹកជាទុក្ខ​គិតខ្លាចក្រែងមុនកើតហេតុកាណ៍នោះៗ​ដូចជាខ្លាចក្រែងទៅ

ដល់បន្ទប់ប្រឡងមិនទាន់ពេលវេលាជាដើម។​ចំណែកពាក្យថា"កង្វល់"បានដល់ភាពមិនសប្បាយចិត្តព្រោះតែគិតខ្លាចជាមុន

មានសំនួនខ្មែរយើងថា"តឹងមុនទាញ"ដូចជាខ្លាចថាខ្លួនឯងនឹងធ្វើវិញ្ញាសាប្រឡងមិនបានល្អជាដើម។more

សូមស្វាគមន៍មិត្រទាំងអស់

នាំគ្នាឈានទៅមុខឲ្យដល់គោលដៅ

រៀបចំដោយ: ដោយ​នូ​ចំណាន

"នាំគ្នាឈានទៅមុខម្តងមួយថ្នាក់ៗ​នាំគ្នាឈានទៅឲ្យដល់គោលដៅ"។

     ជឿខ្ញុំទៅណា៎!…គ្មានអ្វីក្នុងលោកនេះដែលសម្រេចបានដោយមិនចាប់ផ្តើមពីការធ្វើម្តងបន្តិចៗ​ឬផ្តើមធ្វើម្តងមួយមុខៗនោះ

ទេ។សាកប្រៀបធៀបមើលបើយើងរាប់ឲ្យដល់មួយរយ​យើងត្រូវចាប់ផ្តើមរាប់ពីទីមួយ​គឺពីមួយទៅជាពីរ​បី​បួន…រហូតដល់

មួយរយ។​សេចក្តីសម្រចក៏ដូចគ្នាដែរ​សុភាសិតចិនពោលថា"សេចក្តីសម្រេចត្រូវចាប់ផ្តើមពីជំហានដំបូង​ត្រូវសន្សឹមៗធ្វើ

សន្សឹមៗសន្សំ​ចាប់ផ្តើមពីម្តងមួយជំហានៗ​ចុងក្រោយវានឹងបានជោគជ័យឯង​គ្រាន់តែវាយូរឬឆាប់តែប៉ុណ្ណោះ"more

ជួយគ្នាពុះពារដើម្បីឲ្យក្តីសុបិនក្លាយជាការពិត

រៀបចំដោយ: ដោយ​នូ​ចំណាន

"សម្លឹងមើលទៅឲ្យឆ្ងាយឲ្យផុតជើងមេឃ

យើងនឹងស្រវាចាប់ដួងតារាតូចធំឲ្យបានដូចចិត្តប្រាថ្នា

នឹងឈានដើរទៅមុខម្តងមួយជំហានៗព្រមគ្នា

នឹងនាំគ្នាពុះពារដើម្បីក្តីសុបិននោះក្លាយទៅជាការពិត។"

     ពិភពលោកដ៏ស្រស់ស្អាតរបស់យើងមួយនេះគួរឲ្យមនោរម្យជានិច្ច​គ្រាន់តែយើងមានក្តីសុបិនឬក្តីប្រាថ្នាមុះមុតក្នុងជីវិត

ដោយមិនខ្វល់ថាក្តីសុបិននោះមានខ្នាតតូចឬធំ​សុំត្រឹមតែឲ្យយើងមានសេចក្តីតាំងចិត្តធ្វើដំណើរទៅឲ្យដល់ត្រើយនៃក្តីសុបិន

ដែលជាគោលដៅខ្ពស់បំផុតរបស់អ្នកប៉ុណ្ណោះ។more

សូមស្វាគមន៍មិត្រទាំងអស់

លោកទាំងមូលនឹងក្លាយជារបស់អ្នក

រៀបចំដោយ: ដោយ​នូ​ចំណាន

“លោកទាំងមូលនឹងគេចផ្លូវអោយនរណាក៏បាន ដែលដឹងទិសដៅថានឹងទៅខាងណាពិតប្រាកដ”

     តើអ្នកធ្លាប់មានខ្លះទេដែលយើងមានអារម្មណ៍ថា ជីវិតខ្វះរសជាតិ គ្មានជីវិតជីវ៉ា ងប់ងល់តប់ប្រមល់នៅតែជាមួយនឹងភាព

គួរអោយ ធុញទ្រាន់ ដោយគ្រាន់តែ ព្រោះខ្លួនឯងមិនដឹងថានឹងធ្វើអ្វីក្នុងមួយថ្ងៃៗ។ក៏ព្រោះមិនដឹងថានឹងធ្វើអ្វីមិនដឹងថាមានគោល

ដៅដូចម្តេចខ្លះ ទើបធ្វើអោយគ្មានអារម្មណ៍សប្បាយហើយពេលវេលាក្្នុងមួយថ្ងៃៗទៀតសោត ក៏ហាក់ដូចជាយូរអើយសែនយូរ

     តែបើយើងសាកល្បងបែរទៅពិចារណាមើល​ក្នុងថ្ងៃដែលយើងមានគោលដៅច្បាស់លាស់ដើម្បីនឹងធ្វើអ្វីម្យ៉ាងឲ្យសម្រេច

ឬធ្វើអ្វីម្យ៉ាង ដើម្បីលោកឪពុកអ្នកម្តាយ មិត្តស្រី​មិត្តប្រុស សូម្បីតែមិត្តស្និទ្ធស្នាលឬនរណាក៏ដោយចុះ ដូចជាចង់គូររូបស្អាតៗ

ឲ្យធ្វើរបស់ដែលជាអំណោយឬកាដូពិសេសឲ្យ ចង់អានសៀវភៅយ៉ាងហោចមួយក្បាលឲ្យចប់ជាដើម​យើងក៏នឹងមានអារម្មណ៍

ថា​ពេលវេលាហាក់ ដូចជាគួរឲ្យភ្លើតភ្លើនសប្បាយហើយវាកន្លងហួសទៅយ៉ាងសែនឆាប់រហ័ស!more

BACK HOME