ការថយគឺការឈានទៅខាងមុខ
សង្គមមនុស្សបានសន្សឹមៗ អភិវឌ្ឍនផ្លាស់ប្តូរមិនឈប់ឈរ ពីសង្គមបុព្វកាលចូលដល់សង្គមកសិកម្ម
តមកក៏សង្គម ឧស្សាហកម្ម។ ការផ្លាស់ប្តូរនៃសង្គមដូចពោលមកនេះធ្វើឲ្យមធ្យោបាយការដំណើរជីវិត
មានការផ្លាស់ប្តូរយ៉ាងធំធេង។ ការផ្លាស់ប្តូរប្រការដំបូងគឺ ការផ្លាស់ប្តូរផ្នែកបរិដ្ឋាន មានផលធ្វើឲ្យសម្ព័ន្ធ
ភាពរវាងមនុស្សជាមួយធម្មជាតិកើតការផ្លាស់ ប្តូរយ៉ាងគំហកតាមមកផងដែរ តាំងតែយុគអតីតកាលរហូត
ដល់យុគកសិកម្ម មនុស្សរស់នៅរួមគ្នាជាមួយធម្មជាតិក្នុង លក្ខណៈស្រុះស្រួលគ្នា មនុស្សពឹងពាក់និងអា
ស្រ័យធម្មជាតិ ទោះបីមានការបំផ្លាញធម្មជាតិខ្លះតែក៏មិនអាក្រក់ណាស់ ណាទេ ទាំងនេះក៏ព្រោះយើងមិន
ប្រើទិចនោឡូយីដែលមានប្រសិទ្ធិភាពខ្ពស់ដូចក្នុងបច្ចុប្បន្នទៅបំផ្លាញ។ ការផ្លាស់ប្តូរប្រការទីពីរ ក្នុងផ្នែក
សម្ព័ន្ធភាពរវាងមនុស្សជាមួយធម្មជាតិ ការផ្លាស់ប្តូរនេះបានជះឥទ្ធិពលចំពោះមនុស្សក្នុងសង្គមយ៉ាងខ្លាំង។
សង្គមដែលផ្លាស់ប្តូរពីសង្គមកសិកម្មក្លាយជាសង្គមទីក្រុងដែលរស់នៅយ៉ាងកកកុញ និងប្រណាំង ប្រជែង
ដណ្តើមគ្នា ធ្វើឲ្យសម្ព័ន្ធភាពរបស់មនុស្សដែលធ្លាប់ជួយសង្រ្គោះអនុគ្រោះពឹងពាក់ពំនាក់អាស្រ័យគ្នា ក្លាយជា
សម្ព័ន្ធភាពដែលប្រណាំងប្រជែងដណ្តើមមុខមាត់គ្នា។ More
