ស្គាល់អ្នកដទៃគឺឆ្លាតស្គាល់ខ្លួនឯងគឺអច្ឆរិយ
តាមបកតិរបស់ជីវិត គ្រប់ជីវិតសុទ្ធតែត្រូវរើបំរាស់តស៊ូដើម្បីភាពរួសរានមានជីវិត តែក្នុងសភាពនៃ
លោកាភិវឌ្ឍន៍បច្ចុប្បន្ននេះ មនុស្សក្នុងសង្គមសុទ្ធតែស្វែងរកភាពស្តុកស្តម្ភខាងសេដ្ឋកិច្ចយ៉ាងមិន
ចេះគ្រប់មិនចេះគ្រាន់។ សេចក្តីត្រូវការក្នុងវត្ថុទាំងពួងមិនចេះស្កប់ស្កល់ មិនស្គាល់ពាក្យថាល្មមគ្រប់
គ្រាន់របស់មនុស្ស ជាហេតុធ្វើឲ្យមនុស្សប្រើប្រាស់វត្ថុរបស់របរយ៉ាងខ្ជះខ្ជាយ មានការបំផ្លិចបំផ្លាញ
ធនធានធម្មជាតិយ៉ាងមហាសាល រហូតធ្វើឲ្យបរិដ្ឋានដែលនៅជុំវិញខ្លួនយើងវិនាសហិនហោចអស់។ More
