Khmer Angkor Viewcambodia

ចិត្តនឹងធឹងល្អិតល្អន់

រៀបចំដោយ: នូ ​ចំណាន

"ស្ងប់ស្ងៀមរងចាំការប្រែប្រួល ឃើញចង្វាក់ឳកាសទើបចាប់ផ្តើមធ្វើ"។ មនុស្សដែលគិតល្អិតល្អន់

មិនប្រញាប់ប្រញាល់ចិត្តក្តៅក្នុងការសម្រេចចិត្តតែងចេះទទួលស្តាប់។មនុស្សដែលចិត្តត្រជាក់

ចិត្តធ្ងន់មិនក្រឡាស់ក្រឡាប់ តែងចេះបែងចែកត្រៃត្រងពិចារណា រហូតអាចជ្រើសមធ្យោបាយ

ឆ្ពោះមុខទៅកាន់សេចក្តីសម្រេចបាន។អ្នកដែលលោតហក់ច្រឡោងខាមចិត្តក្តៅ ឈ្លក់វង្វេងនឹង

ខ្លួនឯងឆ្កួតអំណាច មិនមានតម្លៃសមគួរដល់ការយកចិត្តទុកដាក់ឡើយ។ អ្នកដែលអាចស្ងប់ចិត្ត

ប្រើគំនិតសតិបញ្ញាយ៉ាងត្រជាក់ល្អិតល្អន់ សមគួរបានទទួលការលើកតម្កើងគោរពរាប់អាន។

បុគ្កលដែលអាចគ្រប់គ្រងចិត្ត មានចិត្តធ្ងន់ហើយនឹងមិនប្រមាទវង្វេងទៅតាមអារម្មណ៍ដែលអូស

ទាញឲ្យឈ្លក់។ចេះធ្វើធ្ងន់ស្រាលបុកថយតាមស្ថានការណ៍ តែងអាចធំធាត់ឈានមុខនិងទទួល

បាននូវជោគក្នុងទីបំផុត។

មើលឲ្យឆ្ងាយមើលឲ្យទូលាយ

រៀបចំដោយ: នូ ​ចំណាន

"មិនឈ្លក់វង្េវងនឹងវត្ថុបំភាន់ភ្នែកមើលឲ្យទូលាយដើម្បីអភិវឌ្ឍខ្លួនឯង" "រឿងរ៉ាវមានហេតុផល

មានកន្លែងទៅមកមើលឲ្យទូលាយមិនមើលរំលងការពិត"។

យើងច្រើនធ្លាក់ជាទាសករនៃស្ថានការណ៍ក្រោមភាវៈកៀបសង្កត់ កម្រនឹងមាននរណាមិនលង់

ឈ្លក់ក្នុងអន្លង់គឺអារម្មណ៍នៃសេចក្តីលោភ ក្រោធ វង្វេង ហើយបិទបាំងខ្លួនពីសភាពពិតជានិច្ច

កាល រឹតប្រឹងរើបម្រាស់ដើម្បីខ្លួនឯងច្រើនប៉ុណ្ណា រឹតមានឳកាសខុសឆ្គងច្រើនប៉ុណ្ណោះ។More

ចេះផ្លាស់ប្តូរគ្រោះឲ្យក្លាយជាឳកាស

រៀបចំដោយ: នូ ​ចំណាន

ពាណិជ្ជករឫអ្នកគ្រប់គ្រងត្រូវត្រៀមចិត្តទុកឲ្យព្រម ហើយត្រូវចេះផ្លាស់ប្តូរបទបាទរបស់ខ្លួនឲ្យ

ទាន់តាមស្ថានការណ៍ ដោយចេះពង្រីករឺបំព្រួញហើយនឹងប្រែប្រួល មិនគួរភ័យខ្លាចរហូតអ្វីមិនត្រូវ

 ព្រោះគ្រោះមិនមែនជារឿងអាក្រក់តែទាំងអស់ ជួនកាលគ្រោះហ្នឹងអាចជាឳកាសមាសដ៏ល្អទៀតផង។

ឮមកថាមនុស្សដែលពូកែពិតប្រាកដគេញញឹមទទួលគ្រោះ តែមនុស្សទន់ខ្សោយច្រើនយំស្រែករហេម

រហាមពេលជួបបញ្ហា។More

ចំណេះដឹងគឺកំណ​ប់ទ្រព្យ

រៀបចំដោយ: នូ ​ចំណាន

"សេចក្តីស្រេកឃ្លានកែដោយអាហារ សេចក្តីល្ងង់ខ្លៅកែដោយការសឹក្សា" សុភាសិតនេះចង្អុលបង្ហាញ

ឲ្យយើងឃើញនិងយល់បានយ៉ាងច្បាស់ថា តាមការពិតទៅ​​ ចំណេះដឹងវាមានគុណតម្លៃគណនាមិន

បានច្រើនជាងទ្រព្យសម្បត្តិរបស់មនុស្សយើងទៅទៀត ទាំងនេះព្រោះទ្រព្យទាំងឡាយ បើយើងមាន

ហើយយកវាមកប្រើប្រាស់មិនយូរប៉ុន្មានក៏ត្រូវអស់ទៅ តែចំណេះដឹងវិញ កាន់តែមានច្រើនប៉ុន្មាន ក៏រឹត

តែធ្វើឲ្យយើងស្តុកស្តម្ភច្រើនឡើងប៉ុណ្ណោះដែរ ទាំងនេះពីព្រោះបើមានវាហើយ វាមិនចេះអស់ទៅពីខួរ

ក្បាលរបស់យើងនោះឯង។More